Download this Blogger Template by Clicking Here!

Ad 468 X 60

អត្ថបទថី្មៗចុងក្រោយ

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Widgets

ស្ថានីយ​ទូរទស្សន៍​ថ្មី​បំផុត PNN ចាប់​ផ្ដើម​ផ្សាយ​សាកល្បង​ជំហាន​ដំបូង

ស្ថានីយ​ទូរទស្សន៍​ថ្មី​បំផុត PNN ចាប់​ផ្ដើម​ផ្សាយ​សាកល្បង​ជំហាន​ដំបូង

23 Jun, 2015 16:29
0  Comment (s)
IMG_0400


ស្ថានីយ​ទូរទស្សន៍ PNN ដែល​ថ្មី និង ទំនើប​បំផុត​នៅ​កម្ពុជា​ ​បាន​ចាប់​ផ្ដើម​ការ​ផ្សាយ​សាកល្បង​ជំហាន​ដំបូង​របស់​ខ្លួន​ហើយ។ ទូរទស្សន៍ PNN ដែល​ផ្សាយ​នៅ​លើ​ប្រព័ន្ធ UHF ប៉ុស្តិ៍​លេខ ៥៦ ជា​ប៉ុស្តិ៍​ទូរទស្សន៍​បែប​កម្សាន្ត​ទូទៅ ហើយ​ប៉ុស្តិ៍​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១១ កក្កដា ខាង​មុខ។ ការ​ផ្សាយ​សាកល្បង ត្រូវ​គេ​មើល​ឃើញ​នៅ​ទីក្រុង​ភ្នំពេញ ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍ ទី៦ ​ខែ​មិថុនា មក​ម្ល៉េះ។ ចំពោះ ១៨ ខេត្ត​ទៀត ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​មើល​ឃើញ​ ​នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។


ប្រព័ន្ធ​ផ្សាយ​របស់​ទូរទស្សន៍ PNN មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​កោះកុង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ព្រះវិហារ ឧត្តរមានជ័យ ព្រះសីហនុ កំពត និង​តាកែវ។ បាវចនា​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ គឺ “សម្រាប់​កម្ពុជា” ហើយ​កម្មវិធី​ផ្សាយ​រួម​មាន ល្បែង​កម្សាន្ត កំប្លែង និង កម្មវិធី​កម្សាន្ត​ជា​ច្រើន​ផ្សេង​ទៀត ដែល​សុទ្ធ​សឹង​ជា​កម្មវិធី​ផលិត​ដោយ​ខ្លួន​ឯង។ ជាមួយ​គ្នា​នោះ​ដែរ​ នឹង​មាន​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​ប្រដាល់ និង កម្មវិធី​ប្រឡង​ជ្រើស​រើស​តារា និង​អ្នក​មាន​សមត្ថភាព​ផង​ដែរ។ រៀង​រាល់​ថ្ងៃ​ ទូរទស្សនិកជន​នឹង​បាន​ទស្សនា​ខ្សែ​ភាពយន្ត​ភាគ​ថៃ ដែល​សម្ដែង​ដោយ​តារា​ល្បីៗ និង ​កម្មវិធី​ព័ត៌មាន ដែល​ផលិត​ដោយ​អ្នក​សារព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ល្បីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Glen Felgate អគ្គនាយក​ស្ថានីយ​ទូរទស្សន៍ PNN មាន​ប្រសាសន៍​ថា “PNN ផ្ដល់​ជូន​ទូរទស្សនិកជន នូវ​កម្មវិធី​សម្រិតសម្រាំង​ល្អៗ ដែល​យើង​គិត​ថា ​ជា​ចំណាប់​អារម្មណ៍​ចំពោះ​មនុស្ស​គ្រប់​រូប។ យើង​សង្ឃឹម​ថា ស្ថានីយ​របស់​យើង​ ​នឹង​លើក​កម្ពស់​ស្តង់ដារ​នៃ​ការ​ផលិតកម្ម​វិធី​ក្នុង​ស្រុក​តាមរយៈ​កម្មវិធី​ដែល​យើង​ផលិត​ដោយ​ខ្លួន​ឯង​ផ្ទាល់ ហើយ​ទន្ទឹម​នឹង​នេះ ​យើង​ក៏​នាំ​មក​នូវ​ខ្សែ​ភាពយន្ត​ភាគ​ថៃ​ល្បីៗ​បំផុត មក​ជូន​ទូរទស្សនិកជន​ទូទាំង​ប្រទេស​កម្ពុជា ផង​ដែរ។”

កម្មវិធី​កម្សាន្ត​របស់ PNN នឹង​បង្ហាញ​ជូន​ដោយ​ពិធីករ ពិធី​ការិនី ល្បីៗ ដូចជា លោក ប៉ែន ចំរុង អ្នកនាង NG និង អ្នកនាង ខាត់ សុឃីម។ ចំណែក​ផ្នែក​ព័ត៌មាន PNN មាន​លោក ប៉ែន បូណា ដែល​អតីត​ជា​និពន្ធនាយក​នៅ ស្ថានីយ​វិទ្យុបារាំង​អន្តរជាតិ (RFI) ជា​និពន្ធ​នាយក ។ មិន​តែ​ប៉ុណ្ណោះ លោក ប៉ែន បូណា ក៏ជា ពិធីករ​ព័ត៌មាន​សម្រាប់​កម្មវិធី​ព័ត៌មាន​ពេល​ល្ងាច ផង​ដែរ។

លោក Felgate មាន​ប្រសាសន៍​បន្ត​ថា “ស្ថានីយ​ទូរទស្សន៍​យើង​មាន​សំណាង​ ដែល​មាន​បុគ្គលិក​មាន​បទពិសោធន៍​ខ្ពស់ និង ទទួល​បាន​ការ​គោរព​គាំទ្រ​ដ៏​ច្រើន​មក​ធ្វើ​ការ​ជាមួយ​យើង”។ ម្ចាស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​ចំណាយ​ទុន​វិនិយោគ​ជាង ២០លាន​ដុល្លារ​អាមេរិក​ ទៅ​លើ​ការ​សាងសង់​ស្ទូឌីយ៉ូ ក៏​ដូចជា​ឧបករណ៍​ទំនើបៗ និង​ប្រមាណ ១០ លាន​ដុល្លារ​អាមេរិក ​ទៀត​ទៅ​លើ​ការ​ផលិតកម្មវិធី។ ទន្ទឹម​នឹង​នេះ ប៉ុស្តិ៍ PNN ក៏​អាច​ទស្សនា​បាន​តាម​ប្រព័ន្ធ DTV ផង​ដែរ។

ព័ត៌មាន​បន្ថែម សូម​មើល​ទំព័រហ្វេសប៊ុក www.facebook.com/PNNTVCambodia


អត្ថបទ៖ ពាណិជ្ជកម្ម

SHARE THIS POST   

  • Facebook
  • Twitter
  • Myspace
  • Google Buzz
  • Reddit
  • Stumnleupon
  • Delicious
  • Digg
  • Technorati

សូមអគុណចំពោះការអញ្ជើញមកចូលទស្សនា Blog របស់យើងខ្ញុំ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Blogger Tips and TricksLatest Tips For BloggersBlogger Tricks