Download this Blogger Template by Clicking Here!

Ad 468 X 60

អត្ថបទថី្មៗចុងក្រោយ

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Widgets

ផា​ន់ ម៉ូ​នី​កា ទាមទារ​​សំណង​ រាប់​ពាន់​ដុល្លារ​​ ពី​ករណី​ គ្រោះថ្នាក់​​ ចរាចរណ៍ ​ក្នុង​ប្រទេស​​ថៃ

ផា​ន់ ម៉ូ​នី​កា ទាមទារ​​សំណង​ រាប់​ពាន់​ដុល្លារ​​ ពី​ករណី​ គ្រោះថ្នាក់​​ ចរាចរណ៍ ​ក្នុង​ប្រទេស​​ថៃ

485 LIKES
0 COMMENTS
អង្គារ ២៣ មិថុនា, ២០១៥ ម៉ោង ១៥:១៧
​​រាជ​ធានីភ្នំពេញ ៖ បន្ទាប់​ពី​ជួប​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​ ដ៏​អាក្រក់​ ក្នុង​ប្រទេស​ថៃ អតីត​តារាចម្រៀង​ក្នុង​


ផលិតកម្ម​ សាន់​ដេ នាង ផា​ន់ ម៉ូ​នី​កា បាន​ធ្វើការ​ ទាមទារ​សំណង​ ពី​ម្ចាស់​រថយន្ត ​បង្កហេតុ ​ក្នុង​តម្លៃ​សរុប​រាប់​ ពាន់​ដុល្លារ ដែល​តម្លៃ​នេះ​ បូក​រួម​ទាំង​ការ​ ជួស​ជុល​រថយន្ត និង​ការ​សងជំងឺចិត្ត​។
អ្នក​នាង ផា​ន់ ម៉ូ​នី​កា បាន​អះអាង​ ប្រាប់​កោះសន្តិភាព​​ តាម​សារ​អេ​ឡិច​ត្រូ​និ​ច ​​កាលពី​ថ្ងៃ​ទី​២៣ ​ មិថុនា​ ២០១៥​ នេះ​​ថា ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ មក​រ​ហូត​ដល់​ពេល​នេះ​ ខាង​ភាគី​ជន​បង្ក និង​រូប​នាង​ បាន​​រួម​គ្នា​ ដោះស្រាយ​​តាម​រយៈ​ក្រុមហ៊ុន​ ធានា​​រ៉ាប់រង​មួយ​ ​ក្នុង​ប្រទេស​ថៃ​ ។ ​នាង​បញ្ជាក់​ថា បន្ទាប់​ពី​ការ​​ពិនិត្យ​ ជាក់ស្តែង​​ នៃ​ការ​ខូចខាត​​រថយន្ត ភាគី​ខាង​នាង ​បាន​​ទាម​ទាង​តម្លៃ​ ខូចខាត​ប្រមាណ​ រាប់​​ពាន់​ដុល្លារ ដែល​តម្លៃ​នេះ ​​បាន​បូក​រួម​ទាំង​ការ​សងជំងឺចិត្ត ​ដែល​ធ្វើ​ឲ្យ​នាង ​ខាតបង់​ពេលវេលា​ ក្នុង​ការ​រកស៊ី​ ទទួលទាន ​ក្នុង​មុខរបរ​ របស់​នាង​ផង​ដែរ​។
ផា​ន់ ម៉ូ​នី​កា បាន​ឲ្យ​ដឹង​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ​នាង​ក៏​មិន​អាច​ ប៉ាន់​ប្រមាណ​តម្លៃ​ នៃ​សំណង​ពិតប្រាកដ​ បាន​​ឡើយ ប៉ុន្តែ​វា​អាច​ដល់ ​រាប់​ពាន់​ដុល្លារ ពោល​អាច​ក្រោម ​១​ម៉ឺន​​ដុល្លារ ​។ នាង​បញ្ជាក់​ថា បើ​នាង​គិត​ត្រួស​ៗ​ គ្រាន់តែ​ច​ង្កៀង​​រថយន្ត​ ខាង​មុខ​មួយគូ​ របស់​នាង ​ដែល​បែកបាក់​នោះ ​គឺ​អាច​ជួល​ជុល​អស់​ប្រហែលជា​ ជាង​​១​ពាន់​ដុល្លារ ហើយ​នៅ​ច​ម្កៀ​ង​ ខាងក្រោយ និង​កាង​ អាច​ឈាន​ដល់​ រាប់​ពាន់​ដុល្លារ​ ។​
នាង​បន្ត​ថា រថយន្ត​របស់​នាង ​ជា​រថយន្ត​ស៊េរី​ទំនើប ​ម៉ាក ​Rang Rover ឆ្នាំ​២០០៧ ហើយ​កាល​ពេល​ដែល​នាង​ទិញ ​គឺ​មាន​តម្លៃ​៥៦.​០០០​ដុល្លារ ។​ តម្លៃ​នៃ​ការ​ទាមទារ​សំណង​ ខាងលើ​នេះ​ គឺ​នាង​បាន​គិត ការ​ខូចខាត​រថយន្ត​ក្រុម​គ្រួសារ​នាង ​​ចំនួន​២​គ្រឿង​ ដែល​មាន​ម៉ាក​ដូច​គ្នា ហើយ​បូក​រួម​ទាំង​ការ​ សងជំងឺចិត្ត ​ដែល​បាន​ធ្វើ​ឲ្យ​នាង​ខាតបង់​ពេលវេលា​ ក្នុង​ការ​រកស៊ី​ អស់​រយៈពេល​ ៤​ទៅ​៥​ថ្ងៃ​ កន្លង​មកនេះ​។
យ៉ាងណា​ក៏​ដោយ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី ផា​ន់ ម៉ូ​នី​កា រហូត​មក​ដល់​ពេល​នេះ​ ខាង​ក្រុមហ៊ុន​ ធានា​រ៉ាប់រង​ នៅ​ប្រទេស​ថៃ​ បាន​ទាក់ទង​ ឲ្យ​នាង​យក​រថយន្ត​ ទៅ​ជួសជុល​ នៅ​ប្រទេស​ថៃ​ ក្នុងអំឡុងពេល​២ ​ឬ​៣​ថ្ងៃ​ ខាង​មុខ​នេះ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & 

SHARE THIS POST   

  • Facebook
  • Twitter
  • Myspace
  • Google Buzz
  • Reddit
  • Stumnleupon
  • Delicious
  • Digg
  • Technorati

សូមអគុណចំពោះការអញ្ជើញមកចូលទស្សនា Blog របស់យើងខ្ញុំ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Blogger Tips and TricksLatest Tips For BloggersBlogger Tricks