Download this Blogger Template by Clicking Here!

Ad 468 X 60

អត្ថបទថី្មៗចុងក្រោយ

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Widgets

តូចចិត្តពេក ស្ត្រីម្នាក់ដាច់ចិត្ត លោតទឹក សំលាប់ខ្លួន ព្រោះខឹង ប្តីមិនព្រមទិញ កាបូបដៃឲ្យ

តូចចិត្តពេក ស្ត្រីម្នាក់ដាច់ចិត្ត លោតទឹក សំលាប់ខ្លួន ព្រោះខឹង ប្តីមិនព្រមទិញ កាបូបដៃឲ្យ

340 LIKES
18 COMMENTS
អង្គារ ២៣ មិថុនា, ២០១៥ ម៉ោង ១៥:៣២












ចិន៖ ស្ត្រីម្នាក់ រស់នៅក្នុងក្រុង Dezhou ខេត្ត Shandong បានលោតចូល ទៅក្នុងបឹងមួយ 


ប៉ុនប៉ងសំលាប់ខ្លួន បន្ទាប់ពីខឹង នឹងប្តីដែលបដិសេធ មិនព្រមទិញកាបូប ដែលនាងពេញចិត្តឲ្យ។

ស្ត្រីដែលចង់លោតទឹកសំលាប់ខ្លួន កំពុងត្រាំនៅក្នុងទឹក
យោងតាមសំដីប៉ូលិស បានឲ្យដឹងថា គេបានប្រទះឃើញ ស្ត្រីរូបនោះ ត្រាំនៅក្នុងបឹង Mingyue ស្របពេលដែល មានមនុស្សជាច្រើន នាំគ្នាចោមរោមមើល និងព្យាយាមជួយ នាងឲ្យឡើងគោកវិញ។ “នាងបានត្រាំ នៅក្នុងបឹង ដែលមានទឹកត្រជាក់ ជាង ២០នាទី នាងច្បាស់ជាឈឺ បើសិនជានាង បន្តនៅក្នុងទឹកនោះ” សាក្សីម្នាក់ឈ្មោះ Zhang បានប្រាប់យ៉ាងដូច្នេះ។
ក្នុងហេតុការណ៍នោះ ប៉ូលិសបានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានបោះពោង ជួយសង្គ្រោះ តែស្ត្រីរូបនោះ បដិសេធ មិនព្រមតោង ពោងនោះទេ។
មន្ត្រីប៉ូលិសបានប្រាប់ បុរសជាប្តី ដែលឈរមើលប្រពន្ធ ជាមួយហ្វូងមនុស្សជាច្រើន ឲ្យបញ្ចុះបញ្ចូលនាង តែបុរសរូបនោះ បែរជាស្រែកគំហក ឲ្យប្រពន្ធ ប្រញាប់ឡើង គោកទៅវិញ។ បន្តិចក្រោយមក បុរសជាប្តី ក៏បានលោតចូល ទៅក្នុងបឹងដែរ តែមិនបាន ជួយប្រពន្ធនោះទេ តែបែរជា ចាប់.កប្រពន្ធ ហើយជ្រមុជទឹក ថែមទៀត។

បុរសជាប្តីមិនជួយប្រពន្ធបែរជា ចាប់ប្រពន្ធជ្រមុជទឹកថែម
ទោះជាយ៉ាងណាក៏ដោយ ចុងក្រោយ ក្រុមប៉ូលិស បានសំរេចចិត្ត លោតចូលទៅក្នុង ទឹកបឹងនោះ ហើយ ធ្វើការអន្តរាគមន៍ ដោយផ្ទាល់ តែម្តង។
“នៅផ្ទះ ប្តីរបស់ខ្ញុំ តែងប្រើអំពើហឹង្សា មកលើខ្ញុំ គ្រប់ពេល ហើយនេះមិនមែន ជារឿងចម្លែកទេ ដែលគាត់ធ្វើបាប ខ្ញុំដូច្នេះ។ ខ្ញុំចង់សំលាប់ខ្លួន មិនមែនដោយសារ តែរឿងកាបូបដៃ តែមួយមុខទេ គឺដោយសារតែ ទ្រាំលែងបាន ជាមួយនឹង ការធ្វើបាប ដែលខ្ញុំធ្លាប់ឆ្លងកាត់ កន្លងមក” នាងបានប្រាប់ប៉ូលិស យ៉ាងដូច្នេះ៕

ស្ត្រីដែលចង់សំលាប់ខ្លួនមិនព្រម តោងពោងដែលប៉ូលិសបោះទៅឲ្យ
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត

SHARE THIS POST   

  • Facebook
  • Twitter
  • Myspace
  • Google Buzz
  • Reddit
  • Stumnleupon
  • Delicious
  • Digg
  • Technorati

សូមអគុណចំពោះការអញ្ជើញមកចូលទស្សនា Blog របស់យើងខ្ញុំ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Blogger Tips and TricksLatest Tips For BloggersBlogger Tricks