Download this Blogger Template by Clicking Here!

Ad 468 X 60

អត្ថបទថី្មៗចុងក្រោយ

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Widgets

គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ មួយរវាងម៉ូតូ និងម៉ូតូរ៉ឺម៉កកង់បី បណ្តាលឲ្យអ្នកបើក ម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១២និង៤០នាទី ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥



តាមបណ្តោយវិថី ព្រះស៊ីសុវត្ថិ នៅមុខក្រុមហ៊ុន កាំមីនតែល ក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅម៉ោងខាងលើ មានម៉ូតូរ៉ឺម៉កកង់បី បានដឹកភ្ញៀវ មករកស្រ្តីរកស៊ី បម្រើផ្លូវភេទ មកឈប់នៅមុខក្រុមហ៊ុន កាំមីនតែល ហើយបាន ទៅវិញភ្លាមៗ ស្រាប់តែមាន ម៉ូតូម៉ាកលេត ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1CT-4659 ជិៈគ្នាពីរនាក់ ក្នុងទិសដៅ ពីត្បូងទៅជើង បានបុកនឹង ម៉ូតូរឺម៉កកង់បី ពាក់ស្លាកលេខ កណ្តាល 1H-3783 ពេញទំហឹង ធ្វើអោយម្ចាស់ម៉ូតូលោត ហោៈផ្លោងបោកក្បាល ទៅនឹងម៉ូតូរ៉ឺម៉ក កង់បី ស្លាប់ភ្លាមៗនៅនឹង កន្លែងតែម្តង ចំណែកអ្នកអង្កុយពីក្រោយ ត្រូវបានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឡឹក សុធា ភេទប្រុស អាយុ២៧ឆ្នាំ​ មុខរបរអ្នកលក់ផ្កា នឹងស្នាក់នៅជិតដី លោក ជា សុផារ៉ា សង្កាត់ឬស្សីកែវ ខណឬស្សីកែវ រាជធានីភ្នំពេញ រឺឯអ្នករងរបួសធ្ងន់ មានឈ្មោះ ប៉ាន់ វណ្ណា អាយុ៣០ឆ្នាំ មានមុខរបរ ជាជាងភ្លើង ស្នាក់នៅខាងផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សពជនរងគ្រោះ ប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី អ្នករងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម្ចាស់ ម៉ូតូរឺម៉កកង់បី បានរត់គេចខ្លួនបាត់ ក្រោយឃើញ សភាពមិនស្រួល ៕






SHARE THIS POST   

  • Facebook
  • Twitter
  • Myspace
  • Google Buzz
  • Reddit
  • Stumnleupon
  • Delicious
  • Digg
  • Technorati

សូមអគុណចំពោះការអញ្ជើញមកចូលទស្សនា Blog របស់យើងខ្ញុំ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks
Blogger Tips and TricksLatest Tips For BloggersBlogger Tricks